តើជីវិតមុនល្បីរបស់ម្ចាស់បទ "SHAPE OF YOU" យ៉ាងណា? (មានវីឌីអូ)


ឆ្នាំរកា នព្វស័ក,
ថ្ងៃ០៩កើត ខែស្រាពណ៍ ព.ស. ២៥៦១

ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧


ខ្សែជីវិតរបស់គាត់មិនផូរផង់ដូចអ្នកទាំងអស់គ្នាឃើញគាត់នៅក្នុងថ្ងៃនេះទេ...

ពុំសូវមានមនុស្សច្រើនតាមដានដឹងអោយជ្រាលជ្រៅប៉ុន្មានទេអំពីខ្សែជីវិតមនុស្សជោគជ័យ និងល្បីរន្ទឺ។ ប៉ុន្តែមានមនុស្សចំនួនដ៏សែនលើសលប់ដឹងអំពីអ្វីៗទាំងឡាយដែលពួកគេមាន និងទទួលបាននៅក្នុងថ្ងៃនេះ។

ថ្ងៃនេះ Cambodia Luck-SC សូមធ្វើការចែករំលែកបកប្រែខ្សែជីវិតខ្លះៗរបស់ អែដសរ៍រ៉ាន Ed Sheeran ដែលជាម្ចាស់បទចម្រៀងដែលកំពុងតែល្បី ទទួលបានការគាំទ្រយ៉ាងពេញទំហឹងស្ទើរពាសពេញពិភពលោក ហើយចំនួនអ្នកទស្សនានៅក្នង YouTube លើសពី ២ពាន់លាន ទស្សនា។



វីឌីអូផូស ៤.៤លានទស្សនា (4.4 Million Views) ដែលមានអមដោយភ្លេងលើកទឹកចិត្តមួយចេញពីទំព័រហ្វេសប៊ូកឈ្មោះថា Born Realist បាននិយាយរៀបរាប់អំពីខ្សែជីវិតរបស់  អែដសរ៍រ៉ាន Ed Sheeran តាំងពីក្មេងរហូតដល់ថ្ងៃនេះ។

ចង់ដឹងច្បាស់អត្ថន័យវីឌីអូយ៉ាងណានោះ ទស្សនាវីឌីអូ និងរូបភាពខាងក្រោមដូចតទៅ ៖


ហ្វេន| Fans ទាំងអស់គ្នាអានបន្ថែមខាងក្រោមនេះ


Ⓗ ចុចទីនេះ ដើម្បីច្រៀងបទ Shape of You

Ⓗ ចុចទីនេះ ដើម្បីចូលមើលគេហទំព័រ ឬ វេបសាយ៍ របស់ Ed Sheeran





ⓥ ទស្សនាវីឌីអូរបស់អត្ថបទខាងលើ ៖

CREDIT ៖Born Realist |Follow your Passion & Success will follow You Share his Story <3 span="">






ⓟ កម្រងរូបភាព ៖

អត្ថបទបកប្រែ : ជួបជាមួយ អែតសរ៍រ៉ាន Ed Sheeran។ លោកអ្នកប្រហែលជាស្គាល់គាត់ជាអ្នកចម្រៀងមានភាពប្រសព្វច្នៃប្រឌិតហើយ ប៉ុន្តែ...

អត្ថបទបកប្រែ : ប៉ុន្តែតើលោកអ្នកបានដឹងពីជីវិតតស៊ូរបស់បុគ្កលម្នាក់នេះដែរឬទេ?

អត្ថបទបកប្រែ : អែតសរ៍រ៉ាន Ed Sheeran បានចាប់ផ្តើមច្រៀង និងលេងហ្គីតាចាប់តាំងពីអាយុ៤ឆ្នាំមកម្ល៉ះ!

អត្ថបទបកប្រែ : នៅអាយុ ១៥ឆ្នាំ អែតសរ៍រ៉ាន Ed Sheeran រៀនមិនសូវចេះហើយមានអារម្មណ៍មិនចូលចិត្តមុខវិជ្ជានៅសាលារៀនរបស់គាត់ទេ

អត្ថបទបកប្រែ : បន្ទាប់មក គាត់បានសម្រេចចិត្តបង្កើតគោលដៅជីវិតថ្មីមួយ

អត្ថបទបកប្រែ : អាយុបាន ១៦ឆ្នាំ អែតសរ៍រ៉ាន Ed Sheeran សម្រេចចិត្តបោះបង់ចោលសាលារៀនហើយជ្រើសរើសផ្តោតទៅលើតែអាជីពជាតន្ត្រីកររបស់ខ្លួនតែប៉ុណ្ណោះ!​

អត្ថបទបកប្រែ : ប៉ុន្តែរឿងរ៉ាវមិនដូចការរំពឹងទុក! ប្រែក្លាយទៅជាអាក្រក់បានធ្លាក់ខ្លួនក្លាយជាជនគ្មានផ្ទះសម្បែងរស់នៅ!

អត្ថបទបកប្រែ : ធ្លាក់ខ្លួនគ្មានលុយកាត់ចាយវាយ ដេកនៅតាមរថភ្លើងក្រោមដី...

អត្ថបទបកប្រែ : នេះជាសម្តីរបស់គាត់៖ " ខ្ញុំគ្មានកន្លែងត្រូវទៅចាប់តាំងពី ២០០៨ មករហូត ២០០៩ ដល់ ឆ្នាំ២០១០ "

អត្ថបទបកប្រែ : កំឡុងពេលនោះ អែតសរ៍រ៉ាន Ed Sheeran ចំណាយពេលរបស់គាត់ជាមួយការឡើងច្រៀងលេងហ្គីតារបស់គាត់ ទាំងយប់ទាំងថ្ងៃមានថ្ងៃខ្លះគ្មានអ្វីចូលក្រពះបន្តិចសោះឡើយ...

អត្ថបទបកប្រែ : ត្រឹមឆ្នាំ ២០០៩ អែតសរ៍រ៉ាន Ed Sheeran បានច្រៀងនិងលេងហ្គីតាបានចំនួនសរុបស្មើរនឹង ៣១២ដង ជាទូទៅសម្តែងនៅតាមផ្លូវសារធារណៈនិងជាក្រុម។ ទាំងនេះជាសម្តីរបស់គាត់ ៖ "ពេលនោះហើយជាពេលដែលលំបាកបំផុតរបស់ខ្ញុំ"

អត្ថបទបកប្រែ : ប់ុន្តែខ្សែជីវិតជូរចត់បានប្រែប្រួលនៅឆ្នាំក្នុង ២០១១...

អត្ថបទបកប្រែ : ចម្រៀងរបស់ អែតសរ៍រ៉ាន Ed Sheeran បានរីករាលនៅក្នុងកម្មវិធី iTunes។​ ក្នុងរយះពេល ១យប់ ចម្រៀងរបស់គាត់ឈានដល់លំដាប់ថ្នាក់លេខ ២ ដែលត្រូវបានកំណត់ត្រាដោយតារាងរបស់ iTunes

អត្ថបទបកប្រែ : នៅចុងឆ្នាំ បទចម្រៀងរបស់ អែតសរ៍រ៉ាន Ed Sheeran លក់ដាច់អស់ ៨០១,០០០ ឌីស ជាប់ចំណាត់ថ្នាក់ Album លក់ដាច់បំផុតប្រចាំឆ្នាំ! (សូមអបអរ អែតសរ៍រ៉ាន Ed Sheeran... អ្នកធ្វើវាបានហើយ)

អត្ថបទបកប្រែ :ឆ្នាំ២០១៧ នេះ អែតសរ៍រ៉ាន Ed Sheeran បានចេញបទចម្រៀងរបស់ខ្លួន "Shape Of You" ដែលបានក្លាយជាបទចម្រៀងដែលទទួលបានការគាំទ្រពាសពេញពិភពលោក! នរណាក៏ស្គាល់ដែរ...អីយ៉ា (You Made It អែតសរ៍រ៉ាន Ed Sheeran! Congratulation!)

អត្ថបទបកប្រែ : ថ្ងៃនេះ អែតសរ៍រ៉ាន Ed Sheeran លែងជាយុវជនតែលតោលកំសត់កម្រទៀតហើយ... គាត់ត្រូវបានគេស្គាល់ពាសពេញពិភពលោកថាជាតារាចម្រៀងល្អឥតទាស់! (ទាំងនេះហើយជាអ្វីដែល អែតសរ៍រ៉ាន Ed Sheeran តែងតែចង់បានវា)

អត្ថបទបកប្រែ : រឿងរ៉ាវជីវិតរបស់ អែតសរ៍រ៉ាន Ed Sheeran បានបង្រៀនយើងថា ៖ " តាមចាប់ក្តីស្រមៃរបស់អ្នកមិនថាអ្នកកំពុងនៅទីណាក៏ដោយ វានឹងនាំអ្នកទៅរកពន្លឺនៃភាពជោគជ័យ... "



Ⓗ អានផងដែរ ៖




























អត្ថបទ ៖ Cambodia Luck-SC Team


Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង

💓💖💓

សូមអរគុណសម្រាប់ការអាន ទស្សនា និងគាំទ្រ Cambodia Luck-SC សូមគោរពជូនពរលោកអ្នកពីចម្ងាយសូមជួបតែសំណាងល្អគ្រប់ៗគ្នា...

Popular posts from this blog

Celine Tam 譚芷昀 ប្រហែលជាមើលទៅក្មេងទេ.. ប៉ុន្តែសម្លេងស្រែកច្រៀងពិតជាមិនធម្មតា!

កាក់មាសរូបអង្គរវត្ត នឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើង

កម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន |Ship for Southeast Asian & Japanese Youth Programme