កំពូលសម្តែងទាំង៦របស់កម្មវិធី America's Got Talent សម្រាប់ឆ្នាំ២០១៧ |មានវីឌីអូខាងក្នុង Video Inside
ពាណិជ្ជកម្ម| Advertisement
👉ចុចមើលវីឌីអូខាងក្រោម៖
ការសម្តែងទី ០១ ៖ ទម្លាក់ខ្សាច់ទម្ងន់ ៩០០ផោនពីលើ
ដោយ Demian Aditya
CREDIT :MusicTalentNow |ការសម្តែងទី ០១ ៖ ទម្លាក់ខ្សាច់ទម្ងន់ ៩០០ផោនពីលើ
ទស្សនិកជន បារម្មណ៍ពីគាត់ស្ទើរលួសព្រលឹង!
Demian Aditya បានដាក់ខ្នោះដៃខ្លួនឯង បន្ទាប់មកចូលទៅក្នុងទូប្រអប់ដែលមាន២ថ្នាក់ ខាងលើផ្ទុកទៅដោយខ្សាច់ទម្ងន់ ៩០០ផោន។ Demian Aditya ចូលដេកនៅខាងក្រោម ហើយថែមទាំងដាក់ខ្នោះករបស់គាត់ថែមមួយកម្រិតទៀត។ លទ្ធផលនឹងធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលនោះគឺ...
ការសម្តែងទី ០២ ៖ ច្រៀងត្រាប់តាមអ្នកចម្រៀងស្រី Sia ដែលមានចំណងជើងថា Chandelier ប្រែជាភាសាខ្មែរថាចង្កៀង ឬអំពូល
ដោយ Puddles Pity Party
CREDIT :MusicTalentNow |ការសម្តែងទី ០២ ៖ ច្រៀងត្រាប់តាមអ្នកចម្រៀងស្រី Sia ដែលមានចំណងជើងថា Chandelier
បទចម្រៀងនេះមានស្រែកណោតខ្ពស់ណាស់ តែ Puddles Pity Party ដ៏ស្លូតម្នាក់នេះស្រែកច្រៀងយ៉ាងសង្ហារ ហាក់ដូចជាភ្លេចខ្លួនយ៉ាងម៉េចមិនដឹង។
ចុងក្រោយគាត់ធ្វើដូចខ្លាចទស្សនិកជនវិញអញ្ចឹង!
ការសម្តែងទី ០៣ ៖ សិល្បិ៍៍
ដោយ Tony និង Jordan
CREDIT :MusicTalentNow |ការសម្តែងទី ០៣ ៖ សិល្បិ៍៍
មិនដឹងនិយាយយ៉ាងម៉េចអោយសមនឹងការសម្តែងរបស់ Tony និង Jordan ទេ? ដូច្នេះទើប Cambodia Luck-SC ហៅថាសិល្បិ៍តែម្តងទៅព្រោះពួកគេជប់ខ្លួនគេអោយទៅជាម្នាក់២។
ការសម្តែងទី ០៤ ៖ មនុស្សពន្លឺរាំបទញាក់
ជាក្រុម Light Balance
CREDIT :MusicTalentNow |ការសម្តែងទី ០៤ ៖ មនុស្សពន្លឺរាំបទញាក់
នេះមិនមែនកាត់តប្រើកម្មវិធីកុំព្យូទ័រទេ គឺមនុស្សបង្កើតខ្លួនឯងអនុវត្តខ្លួនឯង និងធ្វើបានល្អជាទីបំផុត! ដំបូងស្មានថាមនុស្សពន្លឺម្នាក់ចេះរាំ និងចេះសិល្បិ៍ ក្រោយមកបានដឹងថាពួកគេមានគ្នា ១២នាក់! ក្នុងនោះប៊ូតុងមាសត្រូវបានចុចផាំង យ៉ាងគ្រអ៊ឺន...អបអរសាទរដល់ក្រុមរាំរបស់ពួកគេ។
ជាជោគជ័យដ៏ធំមែនទែនសម្រាប់ក្រុម សប្បាយចិត្តជំនួសពួកគេណាស់ ប្រហែលជាតស៊ូបង្កើតច្នៃប្រឌិតអំពូលភ្លើង និងហាត់រាំប្រដេញគ្នាសម្បើមណាស់ទើបបានប៉ុននេះ។ សូមអបអរ...
ការសម្តែងទី ០៥ ៖ ច្រៀងសែនពិរោះប៉ុន្តែនាងមិនប្រើត្រចៀកស្តាប់នោះទេ ព្រោះនាងបានបាត់បង់មុខងារសម្ខាន់ក្នុងចំណោមញាណទាំង ៥របស់មនុស្សធម្មតាបាត់ទៅហើយ
ដោយ Mandy Harvey
CREDIT :MusicTalentNow |ការសម្តែងទី ០៥ ៖ ច្រៀងសែនពិរោះប៉ុន្តែនាងមិនប្រើត្រចៀកស្តាប់នោះទេ ព្រោះនាងបានបាត់បង់មុខងារសម្ខាន់ក្នុងចំណោមញាណទាំង ៥របស់មនុស្សធម្មតាបាត់ទៅហើយ
Mandy Harvey នាងច្រៀងដោយប្រើញាណស្ទង់តាមរយះជើងរបស់នាងស្ទង់រំញ័ររបស់តន្រ្តី លេងដោយក្រុមការងាររបស់នាង និងកូនហ្គីតាតូចកេះនៅក្នុងដៃ ។ Mandy Harvey ច្រៀងតាំងពីអាយុ ៤ឆ្នាំ តាំងពីមុនពេលនាងមិនទាន់ថ្លង់។
នៅពេលនេះ នាងបានមកបង្ហាញសមត្ថភាពរបស់ខ្លួននៅលើវេទិការលំដាប់ពិភពលោក America's Got Talent ច្រៀងផងលេងហ្គីតាផង ហើយថែមទាំងជាចម្រៀងដែលនិពន្ធដោយខ្លួនឯងទៀត។ បទចម្រៀងដ៏មានន័យមានចំណងជើងថា Try ប្រែជាភាសាខ្មែរថា "តស៊ូ ឬ ព្យាយាម" ។
ពិតជារំភើប ទស្សនិកជន និងគណៈកម្មការ បានស្តាប់សូរសៀង រួមផ្សំនឹងអត្ថន័យបទចម្រៀង តស៊ូរួចហើយរំជួលចិត្ត ទឹកភ្នែករលីងរលោង... ស្ទើរគ្រប់គ្នា។ វាពិតជាមិនងាយស្រួលដូចមនុស្សធម្មតាគិតនោះទេ។ សូមសរសើរ និងលើកទឹកចិត្តខ្លាំងមែនទែនទៅដល់ Mandy Harvey។
ការសម្តែងទី ០៦ ៖ មិនដឹងថាជាសៀក ឬក៏សិល្បិ៍ទេ?
ដោយ Will Tsai
CREDIT :MusicTalentNow |ការសម្តែងទី ០៦ ៖ មិនដឹងថាជាសៀក ឬក៏សិល្បិ៍ទេ?
Will Tsai បានបញ្ជារកាក់អោយរត់តាមចិត្ត និង ជប់កាក់អោយទៅជាស្រទាប់ផ្កាកូលាប។ សូមទស្សនាវីឌីអូខាងក្រោមដោយរីករាយ។
ⓥ ទស្សនាវីឌីអូនៅទីនេះ ៖
CREDIT :MusicTalentNow | The Best Top 6 AMAZING Auditions | America's Got Talent 2017
ហ្វេន| Fans ទាំងអស់គ្នាអានបន្ថែមខាងក្រោមនេះ
Ⓗ ចុចទីនេះ ដើម្បីចូលមើលហ្វេសប៊ូកប្រូហ្វាល របស់ Mandy Harvey
Ⓗ ចុចទីនេះ ស្តាប់បទចម្រៀង Chandelier ដើមរបស់ Sia
Ⓗ ចុចទីនេះ ស្តាប់បទចម្រៀង Chandelier ដើមរបស់ Sia
អត្ថបទ ៖ Cambodia Luck-SC Team
Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង
💓💖💓
💓💖💓