សប្បាយចិត្ត ពេលដែលឃើញខ្មែរចេះស្រលាញ់គ្នា |ស្តាប់ចាប៉ីដងវែងជាភាសាអង់គ្លេស


ឆ្នាំរកា នព្វស័ក,
ថ្ងៃ០២រោច ខែស្រាពណ៍ ព.ស. ២៥៦១

ត្រូវនឹង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧


ព្រះតេជគុណ ឃុនហ្លួង÷ "សូមបងម្ចាស់ផេកមេត្តាកែសម្រួលផង ចាប៉ីដងវែង មិនមែនជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ចាប៉ីដងវែងគឺជា សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ។"

កំហុសបន្តិចបន្តួចជាអចេតនា ដែលមិនបណ្តាលអោយមានរបួសស្នាមដល់ខ្លួនប្រាណរបស់អ្នកដ៏ទៃបន្តិចសោះនោះ បងប្អូនជនជាតិខ្មែរច្បាស់ណាស់ថានឹងត្រូវជួយគ្នាកែសម្រួលនូវចំណុចខ្វះខាត ឬចន្លោះប្រហោងត្រង់កន្លែងណាមួយនោះ ក្រោមហេតុផលតែមួយគត់គឺ ខ្មែរស្រលាញ់ខ្មែរ ខ្មែរត្រូវតែរីកចម្រើន។

ពាណិជ្ជកម្ម| Advertisement

បងប្អូនពុកម៉ែមីងមាយាយតាជាទីគោរពស្រលាញ់ ថ្ងៃនេះ Cambodia Luck-SC មានអារម្មណ៍រំភើបផង និងសប្បាយចិត្តផងជាក្រៃលែងក្រោយពេលដែលបានមើលវីឌីអូមួយរហូតដល់ចប់ រួចហើយបានអាន ខមិន| Comment ជាអក្សរបង្ហាញអំពីមតិយោបល់ផ្សេងៗ ស្រាប់តែប្រទះឃើញការមួយដែលគួរអោយគោរពកោតសរសើរ។ ការនោះមានខ្លឹមសារ និងដំណើរដើមរឿងដូចតទៅ៖

CREDIT :Sabay News Social

នៅក្នុងទំព័រហ្វេសប៊ូក| Facebook Page មួយដែលមានឈ្មោះថា Sabay News Social កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ បានផូសវីឌីអូមួយ និងសរសេររៀបរាប់ថា ៖
"ធ្លាប់តែឃើញច្រៀងចាប៉ីជាខ្មែរ ឥឡូវមកស្ដាប់ចាប៉ីជាអង់គ្លេសរបស់ គង់ ញ៉េ ច្រៀងឲ្យបរទេសស្ដាប់វិញម្ដង ប្លែកយ៉ាងណាដែរ។ ចាប៉ី ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ ដែលកូនខ្មែរត្រូវរួមអភិរក្សឲ្យបានគង់វង្ស និងបង្ហាញឲ្យបរទេសបានឃើញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរមួយនេះ។
វីដេអូ៖ ផ្ដល់ដោយ គង់ ញ៉េ"។
នៅត្រង់អក្សរឌិតខាងលើ ដំបូងឡើយឃ្លាទាំងនេះត្រូវបានសរសេរថា សម្បត្តិបេតិកភណ្ឌពិភពលោក ប្រមាណជា ៤ម៉ោងក្រោយមក មានគណនីយហ្វេសប៊ូក| Account Facebook មួយដែលមានឈ្មោះថា ឃុន ហ្លួង ដែលត្រូវបានស្គាល់តាមរយះរូបប្រូហ្វាល| Profile Photo ថាជាព្រះសង្ឃមានស្រុកកំណើតនៅខេត្តកំពង់ធំ បានសរសេរយោបល់ ខមិននៅលើផូសរបស់ Sabay News Social ថា៖
"សូមបងម្ចាស់ផេកមេត្តាកែសម្រួលផង ចាប៉ីដងវែង មិនមែនជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ចាប៉ីដងវែងគឺជា សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ។"
ដោយបានមើលឃើញនូវកំហុសអចេតនារបស់ក្រុមការងារ Sabay News Social ថែមទាំងជាឃ្លាដែលព្រះតេជគុណបានទទួលដឹងច្បាស់ពីពត៌មាននេះផង ព្រមទាំងមិនទាន់មានអ្នកសរសេរយោបល់ក្នុងន័យស្នើរអោយកែឃ្លា សម្បត្តិបេតិកភណ្ឌពិភពលោក ទៅជា សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ ផងនោះ មិនព្រងើយកន្តើយ ព្រះតេជគុណ ឃុន ហ្លួង បានបង្ហាញអំពីទឹកចិត្តស្រលាញ់រាប់អានក្នុងនាមជាជនជាតិខ្មែរដូចគ្នា តាមរយះការជួយសរសេរយោបល់ ខមិន ក្នុងន័យជួយស្ថាបនាឡើងវិញផ្ញើរទៅដល់ម្ចាស់គណនីយហ្វេសប៊ូកផេក Sabay News Social ភ្លាម។

CREDIT :គង់ ញ៉េ | រូបថតហ្វេសប៊ូកប្រូហ្វាល Facebook Profile Photo

ព្រះតេជគុណ ឃុន ហ្លួង ក៏បានបន្តសរសេរយោបល់ ខមិនបន្តទៀតថា៖
សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិមាន ចាប៉ីដងវែង របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ទាញព្រ័ត្រ។ សម្បត្តិបេតិកភណ្ឌពិភពលោកមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក។ សារមន្ទីទួលស្លែង និងរឿងនិទានរាមកេរ្ដិ៍ របស់លោកតាគ្រុឌ(ឃុនគ្រុឌ) បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក។ ក្រុមនិមួយៗមានលក្ខណៈខុសៗគ្នា។
មានការផ្តល់ជាចំណាប់អារម្មណ៍ជាច្រើន ដូចជាអ្នកខ្លះជូនរូបមេដៃ អ្នកខ្លះជូនរូបចំហមាត់ និង ខ្លះជូនរូបបេះដូងទៅដល់ព្រះតេជគុណ ឃុន ហ្លួង ព្រមទាំងអ្នកចូលរួមសរសេរផ្តល់យោបល់ ខមិនឆ្លើយឆ្លងគ្នាពីរឿងនេះផងដែរ។ ក្រោយមករំលងបាន ១ថ្ងៃ នៅម៉ោង ៨ៈ០៣ នាទី មានការឆ្លើយតប និងធ្វើការកែប្រែចំណុចខ្វះខាតរបស់ម្ចាស់ផេក និងសរសេរពាក្យពេចន៍ឆ្លើយតបអរគុណព្រះតេជគុណ ឃុន ហ្លួង ដែលព្រះតេជគុណបានជួយណែនាំ និងជួយកែសម្រួលកំហុសអចេតនារបស់ពួកគេ។

CREDIT :ព្រះតេជគុណ ឃុន ហ្លួង | រូបថតហ្វេសប៊ូកប្រូហ្វាល Facebook Profile Photo

ចំពោះអត្ថន័យបង្កប់នៅក្នុងវីឌីអូផូសរបស់ Sabay News Social នេះក៏មានបងប្អូនខ្មែរយើងខ្លះរស់នៅឯបរទេសបានចូលរួមសរសេរផ្តល់យោបល់ចែករំលែក ខមិនឆ្លងឆ្លើយគ្នាទៅវិញទៅមកនៅលើ ផូសមួយនេះ ដែលពិតជាបានទាក់ទាញចំណាប់អារម្មណ៍ និងបង្ហាញពីចិត្តសណ្តោសទន់ភ្លន់របស់បងប្អូនកម្ពុជា លើនៅបណ្តាញសង្គមបច្ចេកវិទ្យាសម័យទំនើបហ្វេសប៊ូកនេះ។ 

ពាណិជ្ជកម្ម| Advertisement

Cambodia Luck-SC Team ក៏ដូចជាបងប្អូនប្រជាជនកម្ពុជាដ៏ទៃទៀតដ៏ច្រើនលើសលប់ ពិតជាសប្បាយចិត្ត ញញឹមប្រិមប្រិយមិនខុសគ្នាប៉ុន្មានទេ ក្រោយពីពេលដែលបានឃើញកាយវិការរបស់បងប្អូនខ្មែរយើងចេះបង្ហាញក្តីស្រលាញ់ដាក់គ្នាទៅវិញទៅមកបែបនេះ។ ពិតជារំភេីបបានឃេីញបែបនេះ។



ហ្វេន| Fans ទាំងអស់គ្នាអានបន្ថែមខាងក្រោមនេះ

Ⓗ ចុចទីនេះ ដើម្បីយល់ដឹងបន្ថែមពីចាប៉ីដងវែង របស់កម្ពុជានៃយើង

Ⓗ ចុចទីនេះ ដើម្បីមើលពត៍មានចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ពីទំព័រវេបសាយធ៍របស់ ថ្មីៗ

Ⓗ ចុចទីនេះ ដើម្បីមើលពត៍មានចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ពីទំព័រវេបសាយធ៍របស់ ប្រជាប្រិយ




ⓥ ទស្សនាវីឌីអូខ្លះៗរបស់ចាប៉ីដងវែង ៖

CREDIT :Enjoy Videos | ចាប៉ីដងវែង កិរិយាចិញ្ចឹមជីវិត ដោយកម្រ | បកស្រាយដោយលោកដួង សុខគា

CREDIT :Chapey Channel | សុវណ្ណដូងខ្ចី | បកស្រាយដោយលោកតា ស្មៀន ប៉េ

CREDIT :sothea bo | ក្រមង៉ុយ ច្បាប់កេរិ៍្តកាលថ្មី | បកស្រាយដោយលោកតា ប្រាជ្ញ ឈួន






ⓟ កម្រងរូបថតខ្លះៗរបស់បងប្រុស គង់ ញ៉េ និងព្រះតេជគុណ ឃុន ហ្លួង ៖

CREDIT :គង់ ញ៉េ | Facebook Post

CREDIT :គង់ ញ៉េ | Facebook Post |Ads

CREDIT :គង់ ញ៉េ | Facebook Post

CREDIT :គង់ ញ៉េ | Facebook Post |Ads

CREDIT :គង់ ញ៉េ | Facebook Post | គង់ ញ៉េ ៖ មាននារីកាន់ក្បាលម៉េក្រូឱ្យអញ្ជឹង ច្រៀងដូចមិនដឹងហត់សោះ!

CREDIT :គង់ ញ៉េ | Facebook Post

CREDIT :គង់ ញ៉េ | Facebook Post | គង់ ញ៉េ ៖ អូនជាទេវតា បងគ្មានវាសនា បានថ្នាក់ថ្នមថែ យើងត្រូវបែកគ្នា ព្រោះបងអ្នកស្រែ ធ្វើឱ្យពុកម៉ែ អូនមិនពេញចិត្ត ៕

CREDIT :ឃុន ហ្លួង | Facebook Post |​ ឃុន ហ្លួង ៖ រាត្រីសុវត្ថិ​យប់យន់សែនស្ងាត់ បាត់ដួងព្រះខែ​ បានចាប៉ីស្និទ្ធ គ្រាន់ប្រលោមស្នេហ៍ ឱ្យចិត្តទន់ទេ រេរកដំណេក។

CREDIT :ឃុន ហ្លួង | Facebook Post |​ ឃុន ហ្លួង ៖ ចាអើយចាប៉ី រូបឆោមល្អក្រៃ សូរក៏ពីរោះ សុភាពរម្យទម ពេញកិត្តិយស ល្បីល្បីកេរ្ដិ៍ឈ្មោះ លុះពីដូនតា។ យើងខំធ្វើអ្វើហ្ន៎! ទាំងដែលរបស់អស់ទាំងនេះ ក្នុងនាមយើងជាអ្នកបួសមិនគួរនឹងចាប់កាន់ឬលេងប្រគុំ? ហេតុផលដែលអភិប្រាយប្រមាណមិនបាន។ |Ads

CREDIT :ឃុន ហ្លួង | Facebook Post |​ ឃុន ហ្លួង ៖ គេសិស្សសាលាបាលីជាន់ខ្ពស់ និសិ្សតសកលវិទ្យាល័យ ឯខ្ញុំវិញមានទៅអន់អីឯណា គឺសិស្សថ្នាក់ចាប៉ីដងវែង។😂

ពាណិជ្ជកម្ម| Advertisement



Ⓗ អានផងដែរ ៖




អត្ថបទ ៖ Cambodia Luck-SC Team

Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង

💓💖💓

សូមអរគុណសម្រាប់ការអាន ទស្សនា និងគាំទ្រ Cambodia Luck-SC សូមគោរពជូនពរលោកអ្នកពីចម្ងាយសូមជួបតែសំណាងល្អគ្រប់ៗគ្នា...

Popular posts from this blog

Celine Tam 譚芷昀 ប្រហែលជាមើលទៅក្មេងទេ.. ប៉ុន្តែសម្លេងស្រែកច្រៀងពិតជាមិនធម្មតា!

កាក់មាសរូបអង្គរវត្ត នឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើង

កម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន |Ship for Southeast Asian & Japanese Youth Programme