ចាប៉ីដងវែង - កម្ពុជា


ពាណិជ្ជកម្ម| Advertisement





ចាប៉ីដងវែង ជា​ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​​មាន​ប្រអប់​ស្នូ​កមួយ និង​ដង​មួយ ។ នៅ​លើ​ដងរបស់ចាប៉ីដែលមាន​ប្រវែងប្រមាណ​ជា ១.៤០ ​ម៉ែត្រ ទៅ ១.៥០​ម៉ែត្រ គេឃើញ​មាន​ខ្សែចំនួន ២ ឬ ខ្លះមាន ៤ខ្សែ សម្រាប់​ដេញ​ប្រគុំ​ទោល ឬ ពេលខ្លះប្រគុំ​រួម​ជាមួយ​តន្ត្រី​ផ្សេងៗទៀត។ ចាប៉ីដងវែង ត្រូវបានប្រើសម្រាប់ប្រគុំរួមក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ខ្សែចាប៉ី ឬហៅថាខ្សែសំនៀង ត្រូវបានផលិតពីសរសៃសូត្រ និងខ្សែនីឡុង។

CREDIT :Google.com |Ads

គេលេងចាប៉ីផង និងច្រៀងផងដើម្បីរៀបរាប់អំពីដំណើររឿងនិទាន ឬដំណាលរឿងប្រវត្តិសាស្រ្ត និងរឿងអប់រំផ្សេងៗ។ អ្នកស្តាប់ចាប៉ីដងវែង ជួនកាលសើច ជួនកាលយំ ជួនកាលនៅស្ងៀមដោយបានស្តាប់នូវសូសៀងនៃចាប៉ីបូកផ្សំជាមួយបទចម្រៀងចាប៉ីដែលមានបង្កប់អត្ថន័យជ្រាលជ្រៅ ឬកំប្លុកកំប្លែងនៅក្នុងនោះ។

ចាប៉ីក៏ត្រូវបានយកមកប្រើប្រាស់ជាភ្លេងដង្វាយព្រះសិវៈដូចគ្នាផងដែរទៅនឹងឧបករណ៍ជាច្រើនផ្សេងៗទៀត។

សូសៀងរបស់ចាប៉ី មានសំនៀងស្រដៀងគ្នាជាមួយនឹងសូសៀងរបស់ឧបករណ៍​ភ្លេង​ក្លិង្គ​បុរាណប្រទេស​ឥណ្ឌា។​ ចំណុចនេះតែងតែធ្វើអោយមានការភ័នច្រលំពីសំណាក់អ្នកសិក្សាស្រាវជ្រាវឧបករណ៍ភ្លេងខ្មែរកន្លងមក។

CREDIT :khmertalking.com |ចាប៉ីដងវែង​ខ្នាតយក្ស ត្រូវបានតម្កល់ទុកក្នុងបរិវេណភូមិខ្ញុំ ស្ថិតនៅខាងជើងប្រាសាទបាយ័ន

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិដោយអង្គការ យូណេស្កូ |UNESCO នាទីក្រុង អេដឌីស អាបាបា |Addis Ababa ប្រទេសអេត្យូតាមការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ អង្គការ យូណេស្កូ ក៏បានផ្តល់ថវិការសម្រាប់សកម្មភាពគាំទ្រ និងការការពារកេរ្តិ៍តំណែលរបស់កម្ពុជាមួយនេះផងដែរ។ យើងទាំងអស់គ្នាជាជនជាតិខ្មែរ មានមោទនភាពជាតិយ៉ាងខ្លាំងក្រៃលែងបន្ទាប់ពីទទួលបានពត៌មាននេះ៕

ពាណិជ្ជកម្ម| Advertisement





អត្ថបទ ៖ Cambodia Luck-SC Team


Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង

💓💖💓

សូមអរគុណសម្រាប់ការអាន ទស្សនា និងគាំទ្រ Cambodia Luck-SC សូមគោរពជូនពរលោកអ្នកពីចម្ងាយសូមជួបតែសំណាងល្អគ្រប់ៗគ្នា...

Popular posts from this blog

Celine Tam 譚芷昀 ប្រហែលជាមើលទៅក្មេងទេ.. ប៉ុន្តែសម្លេងស្រែកច្រៀងពិតជាមិនធម្មតា!

កាក់មាសរូបអង្គរវត្ត នឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើង

កម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន |Ship for Southeast Asian & Japanese Youth Programme