ពូជសុខន Husky


ពាណិជ្ជកម្ម| Advertisement





ពេលខ្លះមានការច្រលំបន្តិចបន្ទួចចំពោះសុខន Husky ទៅតាមពូជនីមួយៗដោយសារភាពស្រដៀងគ្នារបស់ពួកវា។ ប៉ុន្តែជាភាសាអង់គ្លេសគេអាចហៅជារួមថា ស្លេដដក |Sleddogs មានន័យថាជាសុខន លេងស្គឺ។ សុខន Husky មានច្រើនប្រភេទ និង​ពូជសាសន៍ខុសៗគ្នា។

Cambodia Luck-SC សុំលើកយកពូជចំនួន៣ សំខាន់ៗដែលយើងច្រើនស្គាល់។ ពូជនីមួយៗ និងលក្ខណះសម្គាល់មានដូចទៅ ៖

.ស៊ីបេរៀន ហូស្កី |Siberian Husky

សុខន Siberian Husky មានប្រភពកំណើតពីតំបន់ខាងជើង ឈាងខាងកើត  ស៊ីបេរី  |Siberia  ប្រទេសរូស្សី ដែលហៅជាភាសារូស្សីថា ស៊ីបីសស្គី ហាស្គី |Сибирский хаски (Sibirskiy khaski)។ ឈ្មោះ
ដ៏ទៃទៀតត្រូវបានហៅថា ឈូកចា Chukcha ឬ ឈូកសា Chuksha និងឈ្មោះដែលគេហៅជាទូទៅគឺ ហូស្គី សែប៍ Husky Sibe។

CREDIT : Google.com

ពូជនេះស្វាហាប់ ខ្លាំងក្លា និងសកម្ម ជាពូជធន់ជាមួយនឹងអាកាសធាតុត្រជាក់ ដែលពោរពេញទៅដោយគ្រោះអាក្រក់នៃអាកាសធាតុតំបន់ត្រជាក់ខ្លាំង ឈ្មោះថាអាកទិកស៊ីបេរី។

CREDIT : Google.com

លក្ខណះសម្គាល់ពូជ ៖

ឈ្មោះដែលទម្លាប់ហៅជាទូទៅ ៖ ហូស្គីសាប៍ Husky Sibe

ទំងន់ ៖ ៤៥ ទៅ ៦០ ផោន |Pounds (ឈ្មោល - ស្មើរនឹង ២០គ.ក្រ ទៅ ២៧គ​.ក្រ) និង ៣៥ ទៅ ៥០ ផោន (ញី​ - ស្មើរនឹង ១៦គ.ក្រ ទៅ ២៣គ.ក្រ)

កំពស់ ៖ ២១ ទៅ ២៤ អ៊ីញ |Inches (ឈ្មោល - ស្មើនឹង ៥៣ស.ម ទៅ ៦១ស.ម) និង ១៨ ទៅ ២០ អ៊ីញ (ញី - ស្មើរនឹង ៤៦ស.ម ទៅ ៥១ស.ម)

រោម ៖ ពីរស្រទាប់ក្រាស់ៗ - ស្រទាប់ក្រាស់ញឹកនៅគល់រោម និង​ស្រទាប់ក្រាស់ទន់នៅចុងរោម

ពណ៌ ៖ ពណ៌ស និងខ្មៅ មានលាយពណ៌ត្នោត ឬក្រហមតិចៗ គ្រប់សុខនប្រភេទនេះទាំងអស់

ចំនួនកូនក្នុងពេលពរពោះម្តង ៖ ៤ ទៅ ៨កូន

អាយុជីវិត ៖ ១២ ទៅ ១៤ឆ្នាំ

.អាឡាសស្កាន ហូស្គី |Alaskan Husky

សុខន Alaskan Husky ជាប្រភេទពូជមិនសុទ្ធ ។ ពូជនេះត្រូវបានបញ្ចូលគ្នាពីពូជសុខនដើមភាគខាងជើងជាច្រើនប្រភេទណាស់ ដែលត្រូវបង្កាត់ក្នុងគោលបំណងតែមួយគឺជំនាញទាញ ឬអូសសណ្តោង។ Alaskan Husky នេះត្រូវបានគេជ្រើសយកទៅប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកប្រណាំងរទេះសណ្តោងផងដែរ។ ឆ្កែដែលនាំមុខគេក្នុងការប្រកួតត្រូវបានគេទិញយកក្នុងតម្លៃ ៣,០០០ដុល្លាសហរដ្ឋអាមេរិក ទៅ ១០,០០០ដុល្លាសហរដ្ឋអាមេរិក។

CREDIT : Google.com

អាឡាស្កា មានរោមតិចជាង ពូជស៊ីបេរៀន។ ជាទូទៅពួកវាត្រូវការញ៉ាំច្រើនណាស់ដើម្បីអាចរក្សាកំដៅនៅក្នុងខ្លួនរបស់ពួកវាបាន ព្រមទាំងសម្រាប់ទូទាត់ជាមួយនឹងកម្លាំងមហិមារបស់ពួកវា។

ពាណិជ្ជកម្ម| Advertisement

លក្ខណះសម្គាល់ពូជ ៖

ប្រភពកំណើត ៖ រដ្ឋអាឡាស្កា |Alaska (United States) សហរដ្ឋអាមេរិក

ទំងន់ ៖ ៤០ ទៅ ៦០ ផោន |Pounds (ឈ្មោល - ស្មើរនឹង ១៨គ.ក្រ ទៅ ២៧គ​.ក្រ) និង ៣៥ ទៅ ៥៥ ផោន (ញី​ - គិតជាគីឡូក្រាមស្មើរនឹង ១៦គ.ក្រ ទៅ ២៥គ.ក្រ)

ពណ៌ ៖ អាចមានគ្រប់ពណ៌ - អាចជាពណ៌ខ្មៅ ពណ៌ទង់ដែង ពណ៌ស ពណ៌ទឹកក្រូច និងអាចជា ពណ៌ប្រផេះ

អាយុជីវិត ៖ ១០ ទៅ ១៥ឆ្នាំ

៣.ថៃយ៍មឹ |Taïmyr

សុខន Taïmyr ជាពូជត្រូវបានបង្កាត់ចេញពីពពួកក្រុមពូជ សាមយដ៍ |Samoyed (រោមស្រម៉ូវពណ៍ស) រស់នៅតំបន់ថៃយ៍មឹ ស៊ីបេរី ដូចគ្នានឹងសុខន ស៊ីបេរៀនហូស្គីដែរ។ ពួកវារស់នៅតំបន់ត្រជាក់ខ្លាំងអាកទិកស៊ីបេរី។

CREDIT : Google.com

លក្ខណះសម្គាល់ពូជ ៖

ទំងន់ ៖ ២៥គ.ក្រ ទៅ ៤៥គ.ក្រ

ពណ៌ ៖ ពណ៍ខ្មៅលាយពណ៌ស និងអាចមានពណ៌ទង់ដែងក្រម៉ៅ

អាយុជីវិត ៖ ១២ ទៅ ១៤ឆ្នាំ

CREDIT : Sseayp International Singapore

ពាណិជ្ជកម្ម| Advertisement



Ⓗ អានផងដែរ ៖










អត្ថបទ ៖ Cambodia Luck-SC Team


Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង

💓💖💓

សូមអរគុណសម្រាប់ការអាន ទស្សនា និងគាំទ្រ Cambodia Luck-SC សូមគោរពជូនពរលោកអ្នកពីចម្ងាយសូមជួបតែសំណាងល្អគ្រប់ៗគ្នា...

Popular posts from this blog

Celine Tam 譚芷昀 ប្រហែលជាមើលទៅក្មេងទេ.. ប៉ុន្តែសម្លេងស្រែកច្រៀងពិតជាមិនធម្មតា!

កាក់មាសរូបអង្គរវត្ត នឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើង

កម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន |Ship for Southeast Asian & Japanese Youth Programme