វិជ្ជបណ្ឌិត និងជាបេក្ខជន America's Got Talent ម្នាក់ស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍
ឆ្នាំរកា នព្វស័ក,
ថ្ងៃ០៥រោច ខែស្រាពណ៍ ព.ស. ២៥៦១
ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧
ថ្ងៃ០៥រោច ខែស្រាពណ៍ ព.ស. ២៥៦១
ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧
មិត្តភក្តិម្នាក់ដែលបានបើកឡានជូនបេក្ខជន America's Got Talent វិជ្ជបណ្ឌិត ប្រេនឌុន រដចើស៍|Brandon Rogers បានងងុយដេក និងងោកក្បាលហើយក៏បានងាកចង្កូតឡានហោះទៅបុកដើមឈើ... - សារពត៌មាន TMZ បានរាយការណ៍កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ទៅកាន់ប៉ូលិស រដ្ឋ ម៉ារីឡេន |Maryland State អ្នកបើកបរបាននិយាយថាគាត់បានមានអារម្មណ៍ងងុយគេងយ៉ាងខ្លាំង ហើយអស់កម្លាំង។ គាត់ងោកក្បាលទៅលើស្មាខាងស្តាំពេលដែលដៃរបស់ខ្លួនកំពុងតែកាន់ចង្កូតឡានក្នុងល្បឿនយ៉ាងលឿន ហើយក៏បានរេទៅស្តាំងាកចេញពីផ្លូវ ហោះទៅបុកដើមឈើតែម្តង... អ្នកបើកបរបានបន្ថែមអោយដឹងថា រយះពេលមុននឹង គាត់បានជាប់ជាមួយការងារមរមាញឹកយ៉ាងខ្លាំងហើយធ្វើការច្រើនលើសម៉ោងធ្វើការងារ។
វិជ្ជបណ្ឌិតវ័យក្មេង Brandon Rogers បានអង្គុយនៅកៅអីមុខជាប់អ្នកបើកបរ និងមិត្តភក្តិម្នាក់ទៀតអង្គុយនៅកៅអីក្រោយ។ អ្នកបើកបរ និងមិត្តភក្តិម្នាក់ទៀតអង្គុយនៅកៅអីក្រោយបានរួចផុតជីវិតបន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ អភ័ព្ទអ្វីតែ Brandon Rogers បានបាត់បង់ជីវិតទៅ...
របាយការណ៍បានបង្ហាញថា អ្នកបើកបរបន្ទាប់ពីមានគ្រោះថ្នាក់ បានទាញមិត្តទាំងពីរចេញពីរថយន្ត។
Brandon Rogers បានរលត់បាត់ទៅទាំងដែលលទ្ធផលប្រលងចម្រៀងរបស់គាត់មិនទាន់ដល់ដំណាក់កាលចុងក្រោយ និងត្រូវបន្តការប្រលងនៅខែ កក្កដា ឆ្នាំ២០១៧ខាងមុខ។
ក្រើនរំលឹក!
សូមបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា ក៏ដូចជាអ្នកគាំទ្រ Cambodia Luck-SC បានទទួលដឹងពត៌មាននេះហើយ បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលដែលជីវិតរបស់អ្នក កូនអ្នក គ្រួសាររបស់អ្នកកំពុងតែផ្ញើរនៅលើដងផ្លូវដែលត្រូវបានគ្រប់គ្រងដោយអ្នក។
- បំណងដ៏ល្អពី Cambodia Luck-SC
ហ្វេន| Fans ទាំងអស់គ្នាអានបន្ថែមខាងក្រោមនេះ
Ⓗ ចុចទីនេះ ដើម្បីមើលការបញ្ចេញសមត្ថភាពច្រៀងរបស់ Dr. Brandon Rogers នៅលើឆាក America's Got Tatent
Ⓗ ចុចទីនេះ ដើម្បីវីឌីអូនៃរឿងរ៉ាវចុងក្រោយរបស់ Dr. Brandon Rogers បន្ទាប់ពីការស្លាប់បាត់បង់ជីវិតទៅ...
Ⓗ ចុចទីនេះ ដើម្បីវីឌីអូនៃរឿងរ៉ាវចុងក្រោយរបស់ Dr. Brandon Rogers បន្ទាប់ពីការស្លាប់បាត់បង់ជីវិតទៅ...
អត្ថបទ ៖ Cambodia Luck-SC Team
Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង
💓💖💓
💓💖💓