ស្តាប់រស្មីហង្សមាស Vol.132 អាល់ប៊ុម "បេះដូងទទេស្អាត" Original Audio DC


ពាណិជ្ជកម្ម| Advertisement

សូមជ្រើសរើសយកចម្រៀងណាមួយដែរអ្នកពេញចិត្ត និងច្រៀងកំសាន្តតាម ៖

បទចម្រៀងទី ០១ ៖
"ធ្លាប់ស្រលាញ់ធ្លាប់ក្បត់"
I. អូនអាចលេបសម្តីខ្លួនឯង - តែបងចំបែងរែងកង្វល់ - ធ្លាប់បានជួបគ្នាថ្នាក់ថ្នមថែនិមល - ឥឡូវបងសល់តែក្តីខ្វល់ខ្វាយ

R. អូនធ្លាប់ខ្សឹបប្រាប់ត្រចៀកបងថា​ - យើងស្នឹតស្នេហាពិតឥតណាយ - ពាក្យពៅពឹសពុលពិតក្លែងក្លាយ - ឈឺចាប់ស្ទើរក្ស័យ រីងរៃអាមាស់ ខ្មាស់អនុស្សា ស្នេាហាបោកប្រាស់ - បងស្រលាញ់ណាស់ អូនប្រាស់ក្បត់ចិត្ត។

I >>>>> R >>>>> R
CREDIT :រស្មីហង្សមាស Vol. 132

ទំនុកច្រៀង ៖ ថៃ នរះសត្យា 
សម្រួលតន្រ្តី ៖ សួង ពុទ្រា

បទចម្រៀងទី ០២ ៖
"បេះដូងទទេស្អាត"

I. ភាពទន់ភ្លន់អូនបាត់ទៅណា? - ស្រាប់តែដាច់មេត្តាភ្លាមៗ - មាត់ព្រហើនប្រើពាក្យគំរាមដៀមដាមសម្តីផ្តាច់ស្នេហា

II. ភ្លើងស្នេហ៍ដុតរោលឆាបឆេះក្នុងប្រាណ - សម្លឹងមើលឌួងច័ន្ទកប់បាត់ក្នុងផ្ទៃអន្ធកាល - បេះដូងត្រូវគេច្របាច់អោយបែកខ្ទេចខ្ទេចខ្ទាំក្រៀមក្រំស្ទើរក្ស័យសង្ខារ - តើអ្នកណានៅក្បែរអូនក្បែរអូនអ្នកណា? អោយបងឈឺផ្សាឈឺផ្សាចំបែង - ចំបែងចិត្តគ្រប់វេលា បាត់បង់ស្នេហា បេះដូងទទេស្អាត

R1. គ្រោតគ្រាតអស់សង្ឃឹម អស់សង្ឃឹម ញញឹមមិនបានប្រាណចង់តែក្ស័យរស់ធ្វើអ្វី ស្រីក្បត់ស្នេហ៍ស្នេហ៍បោក ប្រាស់ស្នេហ៍ស្នេហ៍ត្រូវគេបោកចិន្តា

R2. ភាពទន់ភ្លន់អូនបាត់ទៅណា បានប្រែសាវាក្បត់ពាក្យសន្យាបំភ្លេចអនុស្សាដែលយើងបានសាងរួមជាមួយគ្នា អោយរលាយទទេរស្អាត

I >>>>> II

R1 >>>> R2 >>>> R2 >>>>> R2

ទំនុកច្រៀង ៖ ថៃ នរះសត្យា 
សម្រួលតន្រ្តី ៖ សួង ពុទ្រា

ពាណិជ្ជកម្ម| Advertisement




អត្ថបទ ៖ Cambodia Luck-SC Team


Ⓒ 2017 រក្សាសិទ្ធគ្រប់យ៉ាង

💓💖💓

សូមអរគុណសម្រាប់ការអាន ទស្សនា និងគាំទ្រ Cambodia Luck-SC សូមគោរពជូនពរលោកអ្នកពីចម្ងាយសូមជួបតែសំណាងល្អគ្រប់ៗគ្នា...

Popular posts from this blog

Celine Tam 譚芷昀 ប្រហែលជាមើលទៅក្មេងទេ.. ប៉ុន្តែសម្លេងស្រែកច្រៀងពិតជាមិនធម្មតា!

កាក់មាសរូបអង្គរវត្ត នឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើង

កម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន |Ship for Southeast Asian & Japanese Youth Programme